នាព្រឹកថ្ងៃសុក្រ ១កេីត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សឹង ស៊ីថារិទ្ធ ប្រធានការិយាល័យបុគ្គលិល រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកាថ្នាក់កណ្តាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត និងសមាជិកក្រុមការងារថវិកាកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង ណែនាំជារួមអំពីក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម និងបង្កេីនប្រសិទ្ធភាពនៃការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។